Nokia 225 4G User guide [km]

Nokia 225 4G user guide
មគ្គទេសក៍អ្នកប្រើប្រាស់
លេខ 2021-01-04 km-KH
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
1 អំពីមគ្គទេសក៍អ្នកប្រើប្រាស់នេះ
សំខាន់៖ សម្រាប់ព័ត៌មានសំខាន់អំពីការប្រើឧបករណ៍និងថ្មរបស់អ្នកដោយសុវត្ថិភាព សូមអានព័ត៌មានអំពី “ដើម្បីសុវត្ថិភាពរបស់អ្នក” និង “សុវត្ថិភាពផលិតផល” ក្នុងមគ្គទេសក៍អ្នកប្រើប្រាស់ដែលបានបោះពុម្ព ឬក៏តាម www.nokia.com/support មុនពេលអ្នកយកឧបករណ៍របស់អ្នកមកប្រើ។ ដើម្បីស្វែងយល់បន្ថែមពីរបៀបចាប់ផ្ដើមជាមួយឧបករណ៍ថ្មីរបស់អ្នក សូមអានមគ្គទេសក៍អ្នកប្រើប្រាស់ដែលបានបោះពុម្ព។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 2
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
តារាងមាតិកា
1 អំពីមគ្គទេសក៍អ្នកប្រើប្រាស់នេះ 2
2 តារាងមាតិកា 3
3 ចាប់ផ្តើម 5
Keys and parts . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 5
Set up and switch on your phone . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 6
សាកទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 9
ផ្ទាំងគ្រាប់ចុច . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 9
4 ការហៅ, ទំនាក់ទំនង និង សារ 11
ការហៅ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 11
ទំនាក់ទំនង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 11
ផ្ញើសារ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 12
5 តម្រូវទូរសព្ទរបស់អ្នកតាមបុគ្គល 13
ប្ដូរសូរសំឡេង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 13
ប្ដូររូបរាងនៃគេហអេក្រង់របស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 13
ទទួលច្រើនបំផុតពីកាត SIM ពីរ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 13
6 កាមេរ៉ា 14
រូបថតនិងវីដេអូ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 14
7 អ៊ីនធើណិត និង ការភ្ជាប់ 15
បើកមើលវិប . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 15
Bluetooth® . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 15
8 តន្ដ្រី 16
កម្មវិធីចាក់តន្ដ្រី . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 16
ស្តាប់វិទ្យុ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 16
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 3
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
9 នាឡិកា ប្រតិទិន និងកម្មវិធីគិតលេខ 17
កំណត់ម៉ោងនិងកាលបរិច្ឆេទដោយដៃ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 17
នាឡិការោទ៍ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 17
ប្រតិទិន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 17
កម្មវិធីគិតលេខ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 17
10 សម្អាតទូរសព្ទរបស់អ្នក 19
លុបខ្លឹមព័ត៌មានឯកជនពីទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 19
11 ព័ត៌មានផលិតផលនិងសុវត្ថិភាព 20
ដើម្បីសុវត្ថិភាពរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 20
ការហៅអាសន្ន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 22
ថែទាំឧបករណ៍របស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 23
និស្សរណកម្ម . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 24
រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ . . . . . . . . . . . . . . . . . . . . . . . . . . . . . . 24
ព័ត៌មានអំពីថ្ម និង គ្រឿងសាក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 24
ក្មេងតូចៗ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 25
ឧបករណ៍វេជ្ជសាស្ត្រ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 25
ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 25
ការស្តាប់ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 26
ការពារឧបករណ៍របស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ . . . . . . . . . . . . . . . . . . . . . . . . . . . . 26
យានយន្ត . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 26
បរិស្ថានដែលអាចមានការផ្ទុះ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 26
ព័ត៌មានវិញ្ញាបនបត្រ (SAR) . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 26
អំពីការគ្រប់គ្រងសិទ្ធិឌីជីថល . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 27
Copyrights and other notices . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 27
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 4
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
3 ចាប់ផ្តើម

KEYS AND PARTS

Your phone
This user guide applies to the following models: TA-1276, TA-1296, TA-1279, TA-1289, TA­1282, TA-1316, TA-1321.
1. Scroll key
2. Call key
3. Left selection key
4. Earpiece
5. Headset connector
6. Flash
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 5
7. Right selection key
8. Power/End key
9. Loudspeaker
10. Camera
11. Back cover opening slot
12. USB connector
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
Avoid touching the antenna area while the antenna is in use. Contact with antennas affects the communication quality and may reduce battery life due to higher power level during operation.
Do not connect to products that create an output signal, as this may damage the device. Do not connect any voltage source to the audio connector. If you connect an external device or headset, other than those approved for use with this device, to the audio connector, pay special attention to volume levels. Parts of the device are magnetic. Metallic materials may be attracted to the device. Do not place credit cards or other magnetic storage media near the device, because info stored on them may be erased.
Some of the accessories mentioned in this user guide, such as charger, headset, or data cable, may be sold separately.
សម្គាល់៖ អ្នកអាចកំណត់ឲ្យទូរសព្ទសួររកកូដសន្តិសុខដើម្បីការពារភាពឯកជនរបស់អ្នកនិងទិន្នន័យផ្ទាល់ខ្លួន។ ជ្រើស
ម៉ឺនុយ > > សន្តិសុខ > ការការពារគ្រាប់ចុច > កូដសន្តិសុខ ។ ទោះជាយ៉ាងនេះក្ដី សូមកត់សម្គាល់ថា អ្នកត្រូវចងចាំកូដនេះ
ដោយសារ HMD Global មិនអាចបើកឬវាងវាឡើយ។

SET UP AND SWITCH ON YOUR PHONE

ស៊ីមណាណូ
__ សំខាន់៖ __ ឧបករណ៍នេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់តែជាមួយស៊ីមកាតណាណូប៉ុណ្ណោះ (សូមមើលរូបភាព)។ ការប្រើស៊ីមកាតមិនត្រូវគ្នាអាចធ្វើឲ្យខូចកាតឬឧបករណ៍ ព្រមទាំងអាចខូចទិន្នន័យដែលផ្ទុកលើកាតនោះ។
សម្គាល់៖ បិទឧបករណ៍ ហើយដកគ្រឿងសាកនិងឧបករណ៍ផ្សេងទៀតចេញ មុននឹងដោះគម្រប។ ជៀសវាងប៉ះសមាសភាពអេឡិចត្រូនិច នៅពេលប្ដូរគម្រប។ ជានិច្ចការ សូមរក្សាទុកនិងប្រើឧបករណ៍ដែលមានគម្របភ្ជាប់ជាមួយ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 6
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
Open the back cover
1. Put your fingernail in the small slot at the bottom of the phone, lift and remove the cover.
2. If the battery is in the phone, lift it out.
Insert the SIM card
1. Slide the SIM card holder to the left and open it up.
2. Place the nano-SIM in the SIM slot face down.
3. Close down the holder, and slide it to the right to lock it in place.
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 7
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
Insert the second SIM
1. Slide the SIM card holder of the SIM2 slot to the right and open it up.
2. Place the nano-SIM in the SIM2 slot face down.
3. Close down the holder, and slide it to the left to lock it in place. Both SIM cards are available at the same time when the device is not being used, but while one SIM card is active, for example, making a call, the other may be unavailable.
បណ្ណែ៖ ដើម្បីដឹងថាតើទូរសព្ទរបស់អ្នកអាចប្រើកាត SIM ចំនួន 2 ទេ សូមមើលស្លាកលើប្រអប់លក់។ បើមានកូដ IMEI 2 លើស្លាក អ្នកមានទូរសព្ទ SIM ពីរ។
Insert the memory card
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 8
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
1. Slide the memory card in the memory card slot.
2. Put back the battery.
3. Put back the back cover.
បើកទូរសព្ទរបស់អ្នក
ចុចឲ្យជាប់លើ
សាកទូរសព្ទរបស់អ្នក
ថ្មរបស់អ្នកត្រូវបានសាកមួយភាគនៅរោងចក្រ ប៉ុន្តែអ្នកប្រហែលជាត្រូវសាកវាឡើងវិញ មុនពេលអ្នកអាចប្រើទូរសព្ទរបស់អ្នក។
សាកថ្ម
1. ដោតគ្រឿងសាកទៅក្នុងព្រីជាប់ជញ្ជាំង។
2. ភ្ជាប់គ្រឿងសាកជាមួយទូរសព្ទ។ នៅពេលរួចរាល់ សូមដកគ្រឿងសាកពីទូរសព្ទ រួចពីព្រីនៅជាប់ជញ្ជាំង។
បើថ្មអស់បន្ទុកទាំងស្រុង វាអាចត្រូវការពីរបីនាទី មុនពេលសញ្ញាបង្ហាញអំពីការសាកថ្មបង្ហាញឡើង។
បណ្ណែ៖ អ្នកអាចប្រើការសាក USB នៅពេលព្រីនៅជញ្ជាំងមិនអាចប្រើបាន។ ទិន្នន័យអាចត្រូវបានផ្ទេរ ខណៈពេលកំពុងសាកឧបករណ៍។ ប្រសិទ្ធផលនៃថាមពលសាកតាម USB ខុសគ្នាច្រើន ហើយវាអាចត្រូវការពេលវែង ដើម្បីឲ្យការសាកចាប់ផ្ដើម និង ឧបករណ៍ចាប់ផ្ដើមធ្វើមុខងារ។ ត្រូវប្រាកដថា កុំព្យូទ័ររបស់អ្នកត្រូវបានបើក។
ផ្ទាំងគ្រាប់ចុច
ប្រើគ្រាប់ចុចទូរសព្ទ
• ដើម្បីឃើញកម្មវិធីនិងមុខងារនៃទូរសព្ទរបស់អ្នក លើគេហអេក្រង់ សូមជ្រើស ម៉ឺនុយ ។
• ដើម្បីចូលទៅកម្មវិធីឬមុខងារមួយ សូមចុចគ្រាប់ចុចរំកិលឡើងលើ ចុះក្រោម មកឆ្វេង ឬទៅស្ដាំ។ ដើម្បីបើកកម្មវិធីឬមុខងារ សូមចុចគ្រាប់ចុចរំកិល។
ចាក់សោផ្ទាំងគ្រាប់ចុច
ដើម្បីជៀសវាងការចុចគ្រាប់ចុចដោយចៃដន្យ សូមចាក់សោផ្ទាំងគ្រាប់ចុច៖ ចុច ។ ដើម្បីដោះសោគ្រាប់ចុច សូមចុចគ្រាប់ចុចរំកិល ហើយជ្រើសយក ដោះសោ > * ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 9
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
សរសេរជាមួយផ្ទាំងគ្រាប់ចុច
ចុចគ្រាប់ចុចមួយ រួចហើយប្រើគ្រាប់ចុចរំកិល ដើម្បីជ្រើសអក្សរដែលអ្នកត្រូវការ។
ដើម្បីវាយបញ្ចូលដំណកឃ្លាមួយ សូមចុច 0 ។
ដើម្បីវាយបញ្ចូលតួអក្សរពិសេសឬសញ្ញាវណ្ណយុត្ត សូមជ្រើស > ជម្រើសបញ្ចូល > បញ្ចូលនិមិត្តសញ្ញា ។
ដើម្បីប្ដូររវាងតួអក្សរ សូមចុច # ដដែលៗ។
ដើម្បីវាយបញ្ចូលលេខ សូមចុចគ្រាប់ចុចលេខ ហើយប្រើគ្រាប់ចុចរំកិល ដើម្បីជ្រើសរើសលេខ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 10
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
4 ការហៅ, ទំនាក់ទំនង និង សារ

ការហៅ

ធ្វើការហៅ
រៀនអំពីរបៀបធ្វើការហៅជាមួយទូរសព្ទថ្មីរបស់អ្នក។
1. វាយបញ្ចូលលេខទូរសព្ទ។ ដើម្បីវាយបញ្ចូលសញ្ញា + ដែលបានប្រើសម្រាប់ការហៅអន្តរជាតិ សូមចុច * ពីរដង។
2. ចុច ។ បើសួរ សូមជ្រើស SIM ណាត្រូវប្រើ។
3. ដើម្បីបញ្ចប់ការហៅ សូមចុច
ឆ្លើយការហៅ
ចុច

ទំនាក់ទំនង

ថែមទំនាក់ទំនងមួយ
1. ជ្រើស ម៉ឺនុយ > > + ទំនាក់ទំនងថ្មី ។
2. សរសេរឈ្មោះ ហើយវាយបញ្ចូលលេខ។
3. ជ្រើស > ព្រម ។
ដើម្បីថែមទំនាក់ទំនងច្រើនទៀត សូមជ្រើស > ថែមទំនាក់ទំនងថ្មី ។
រក្សាទុកទំនាក់ទំនងមួយពីកំណត់ហេតុហៅ
1. ជ្រើស ម៉ឺនុយ >
2. រំកិលទៅលេខដែលអ្នកចង់រក្សាទុក, ជ្រើស > ថែមទៅទំនាក់ទំនង > ទំនាក់ទំនងថ្មី ។
3. ថែមឈ្មោះរបស់ទំនាក់ទំនង, ពិនិត្យថាលេខទូរសព្ទនោះគឺត្រឹមត្រូវ ហើយជ្រើស > ព្រម ។
ហៅទំនាក់ទំនងមួយ
អ្នកអាចហៅទំនាក់ទំនងមួយដោយផ្ទាល់ពីបញ្ជីទំនាក់ទំនង។
ជ្រើស ម៉ឺនុយ > , រំកិលទៅទំនាក់ទំនងដែលអ្នកចង់ហៅ ហើយចុចគ្រាប់ចុចហៅ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 11
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
ផ្ញើសារ
សរសេរនិងផ្ញើសារ
1. ជ្រើស ម៉ឺនុយ > > + សារថ្មី ។
2. ក្នុងវាលអ្នកទទួល សូមវាយបញ្ចូលលេខរបស់អ្នកទទួល
ឬក៏ជ្រើស > ទំនាក់ទំនង ដើម្បីថែមអ្នកទទួលពីបញ្ជីទំនាក់ទំនងរបស់អ្នក។
3. សរសេរសារមួយលើវាលសារ។
4. ដើម្បីបញ្ចូលសញ្ញារម្មណ៍ឬនិមិត្តសញ្ញាទៅសារ
សូមជ្រើស > ជម្រើសបញ្ចូល >
បញ្ចូលសញ្ញារម្មណ៍ ឬ បញ្ចូលនិមិត្តសញ្ញា ។
5. ជ្រើស ផ្ញើ ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 12
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
5 តម្រូវទូរសព្ទរបស់អ្នកតាមបុគ្គល
ប្ដូរសូរសំឡេង
កំណត់សូរសំឡេងថ្មីៗ
1. ជ្រើស ម៉ឺនុយ > > ការតម្រូវតាមបុគ្គល > សំឡេង ។
2. ជ្រើសសំឡេងដែលអ្នកចង់ប្ដូរ។
3. រំកិលសំឡេងដែលអ្នកចង់បាន ហើយជ្រើស ជ្រើស ។
ប្ដូររូបរាងនៃគេហអេក្រង់របស់អ្នក
ជ្រើសរូបផ្ទៃអេក្រង់ថ្មី
អ្នកអាចប្ដូរផ្ទៃខាងក្រោយនៃគេហអេក្រង់របស់អ្នក។
1. ជ្រើស ម៉ឺនុយ > > ការតម្រូវតាមបុគ្គល > ផ្ទៃខាងក្រោយនៃអេក្រង់ជាប់សោ > រូបផ្ទៃអេក្រង់ ។
2. រំកិលទៅរូបផ្ទៃអេក្រង់ដែលអ្នកចង់បាន ហើយជ្រើស ជ្រើស ។
3. បើអ្នកចូលចិត្តរូបផ្ទៃអេក្រង់នោះ សូមជ្រើស
ទទួលច្រើនបំផុតពីកាត SIM ពីរ
ទូរសព្ទរបស់អ្នកអាចមានកាត SIM ពីរ ហើយអ្នកអាចប្រើពួកវាក្នុងគោលបំណងផ្សេងគ្នា។
ជ្រើសកាត SIM ណាត្រូវប្រើ
ជ្រើស ម៉ឺនុយ > > ភាពភ្ជាប់ > SIM ពីរ ។
• ដើម្បីជ្រើស SIM ណាត្រូវប្រើសម្រាប់ការហៅ សូមជ្រើស SIM ដែលចូលចិត្តសម្រាប់ការហៅ ។
• ដើម្បីជ្រើស SIM ណាត្រូវប្រើសម្រាប់សារ សូមជ្រើស SIM ដែលចូលចិត្តសម្រាប់សារ ។
• ដើម្បីជ្រើស SIM ណាត្រូវប្រើសម្រាប់ទិន្នន័យចល័ត សូមជ្រើស ការភ្ជាប់ទិន្នន័យចល័ត > SIM ដែលចូលចិត្ត ។
បណ្ណែ៖ អ្នកអាចប្ដូរឈ្មោះកាត SIM របស់អ្នក ដើម្បីធ្វើឲ្យងាយស្រួលក្នុងការញែករវាងពួកវា។ ជ្រើស ម៉ឺនុយ > > ភាពភ្ជាប់ > SIM ពីរ > ការកំណត់ SIM ។ ជ្រើស SIM និង ឈ្មោះ SIM ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 13
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
6 កាមេរ៉ា
រូបថតនិងវីដេអូ
អ្នកមិនត្រូវការកាមេរ៉ាដាច់ដោយឡែកទេ នៅពេលទូរសព្ទរបស់អ្នកមានអ្វីៗទាំងអស់ដែលអ្នកត្រូវការសម្រាប់ការថតអនុស្សាវរីយ៍។
ថតរូប
1. ជ្រើស ម៉ឺនុយ >
2. ដើម្បីថតរូប សូមជ្រើស
ដើម្បីឃើញរូបថតដែលអ្នកទើបថត សូមជ្រើស > វិចិត្រសាល ។
ជម្រើសសម្រាប់កាមេរ៉ា
ជ្រើស ម៉ឺនុយ > > ហើយជ្រើសជម្រើសដែលអ្នកចង់បាន ដូចជា បែបផែន ឬ រង្វាស់ពេល ។
ថតវីដេអូ
1. ដើម្បីបើកកាមេរ៉ាវីដេអូ សូមជ្រើស ម៉ឺនុយ > ហើយរំកិលទៅ
2. ដើម្បីចាប់ផ្ដើមការថត សូមជ្រើស
3. ដើម្បីបញ្ឈប់ការថត សូមជ្រើស
ដើម្បីឃើញវីដេអូដែលអ្នកទើបបានថត សូមជ្រើស ម៉ឺនុយ > វីដេអូ ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 14
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
7 អ៊ីនធើណិត និង ការភ្ជាប់
បើកមើលវិប
ភ្ជាប់ទៅអ៊ីនធឺណិត
ចំណាំថាកម្មវិធីរុករកអាចខុសគ្នាតាមតំបន់របស់អ្នក ហើយអាចដំណើរការខុសគ្នា។
1. ជ្រើស ម៉ឺនុយ >
2. សរសេរអាសយដ្ឋានវិប ហើយចុច ព្រម ។

BLUETOOTH®

ភ្ជាប់ទូរសព្ទរបស់អ្នកទៅឧបករណ៍ផ្សេងទៀតជាមួយ Bluetooth។
បើក Bluetooth
1. ជ្រើស ម៉ឺនុយ > > ភាពភ្ជាប់ > Bluetooth ។
2. បើក Bluetooth ។
3. ជ្រើស បានរកឃើញឧបករណ៍ និងឧបករណ៍ Bluetooth ដែលអ្នកចង់ភ្ជាប់ទៅ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 15
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
8 តន្ដ្រី
កម្មវិធីចាក់តន្ដ្រី
អ្នកអាចស្ដាប់ឯកសារតន្ដ្រី MP3 របស់អ្នក ជាមួយកម្មវិធីចាក់តន្ដ្រី។
ស្ដាប់តន្ត្រី
ដើម្បីចាក់តន្ត្រី អ្នកត្រូវរក្សាទុកឯកសារតន្ត្រីនៅលើកាតមេម៉ូរី ឬនៅលើមេម៉ូរីទូរសព្ទ។
1. ជ្រើស ម៉ឺនុយ >
2. ជ្រើស តន្ត្រី ដើម្បីមើលតន្ត្រីដែលបានរក្សាទុកទាំងអស់របស់អ្នក។
3. រំកិលទៅកាន់តន្ត្រីមួយ ហើយជ្រើស ចាក់ ។
អ្នកក៏អាចបង្កើតបញ្ជីចំរៀងផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
ដើម្បីលៃតម្រូវកម្រិតសំឡេង សូមរំកិលឡើងលើឬចុះក្រោម។
ស្តាប់វិទ្យុ
ស្តាប់ស្ថានីយវិទ្យុសំណព្វរបស់អ្នកលើទូរសព្ទរបស់អ្នក
ជ្រើស ម៉ឺនុយ > ។ ទូរសព្ទរបស់អ្នកស្វែងរកស្ថានីយដោយស្វ័យប្រវត្តិ នៅពេលអ្នកបើកវិទ្យុ។ ដើម្បីប្តូរកម្រិតសំឡេង សូមរំកិលឡើងលើឬចុះក្រោម។ ដើម្បីរក្សាទុកស្ថានីយមួយ សូមជ្រើស > ថែមទៅសំណព្វ ។ ដើម្បីប្ដូរទៅស្ថានីយដែលបានរក្សាទុក សូមជ្រើស > សំណព្វ ហើយជ្រើសស្ថានីយមួយ។ ដើម្បីបិទវិទ្យុ សូមជ្រើស > បិទវិទ្យុ ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 16
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
9 នាឡិកា ប្រតិទិន និងកម្មវិធីគិតលេខ
កំណត់ម៉ោងនិងកាលបរិច្ឆេទដោយដៃ
ប្ដូរម៉ោងនិងកាលបរិច្ឆេទ
1. ជ្រើស ម៉ឺនុយ > > ម៉ោង & ភាសា >
កាលបរិច្ឆេទនិងម៉ោង ។
2. បិទ ធ្វើឲ្យទាន់សម័យស្វ័យប្រវត្តិ ។
3. ដើម្បីកំណត់ម៉ោង សូមជ្រើស ម៉ោង
និងវាយបញ្ចូលម៉ោង។
4. ដើម្បីកំណត់កាលបរិច្ឆេទ សូមជ្រើស កាលបរិច្ឆេទ ហើយវាយបញ្ចូលកាលបរិច្ឆេទ។
5. ជ្រើស រក្សាទុក ។
នាឡិការោទ៍
រៀនអំពីរបៀបប្រើនាឡិការោទ៍ ដើម្បីដាស់និងទៅដល់កន្លែងទាន់ពេល។
កំណត់ម៉ោងរោទ៍
គ្មាននាឡិកា? ប្រើទូរសព្ទរបស់អ្នកជានាឡិការោទ៍។
1. ជ្រើស ម៉ឺនុយ >
2. ជ្រើស + ម៉ោងរោទ៍ថ្មី ហើយវាយបញ្ចូលម៉ោងរោទ៍និងព័ត៌មានលម្អិតផ្សេងទៀត។
3. ជ្រើស > រក្សាទុក ។

ប្រតិទិន

ថែមព្រឹត្តិការណ៍ប្រតិទិន
1. ជ្រើស ម៉ឺនុយ >
2. រំកិលទៅកាន់កាលបរិច្ឆេទមួយ ហើយជ្រើស > បន្ថែមព្រឹត្តិការណ៍ថ្មី ។
3. វាយបញ្ចូលព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ ហើយជ្រើស រក្សាទុក ។
កម្មវិធីគិតលេខ
រៀនអំពីរបៀបបូក ដក គុណ និងចែក ដោយប្រើកម្មវិធីគិតលេខក្នុងទូរសព្ទរបស់អ្នក។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 17
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
របៀបគណនា
1. ជ្រើស ម៉ឺនុយ >
2. វាយបញ្ចូលកត្តាដំបូងនៃការគណនារបស់អ្នក, ប្រើគ្រាប់ចុចរំកិល ដើម្បីជ្រើសប្រតិបត្តិការ ហើយវាយបញ្ចូលកត្តាទីពីរ។
3. ចុចគ្រាប់ចុចរំកិល ដើម្បីទទួលលទ្ធផលនៃការគណនា។
ជ្រើស ដើម្បីសម្អាតវាលលេខ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 18
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
10 សម្អាតទូរសព្ទរបស់អ្នក
លុបខ្លឹមព័ត៌មានឯកជនពីទូរសព្ទរបស់អ្នក
បើអ្នកទិញទូរសព្ទថ្មី ឬក៏ចង់ចោលឬធ្វើនិស្សរណកម្មទូរសព្ទរបស់អ្នក នេះជារបៀបដែលអ្នក អាចលុបព័ត៌មាននិងខ្លឹមព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ សូមកត់សម្គាល់ថា វាជាការទទួលខុសត្រូវរបស់អ្នកដើម្បីលុបឲ្យអស់នូវ ខ្លឹមព័ត៌មានឯកជន។
លុបខ្លឹមព័ត៌មានពីទូរសព្ទរបស់អ្នក
នៅពេលលុបខ្លឹមព័ត៌មានឯកជនពីទូរសព្ទរបស់អ្នក សូមយកចិត្តទុកដាក់ថាតើអ្នកកំពុងលុបខ្លឹមព័ត៌មានពីមេម៉ូរីទូរសព្ទ ឬក៏កាត SIM។
ដើម្បីលុបសារ សូមជ្រើស ម៉ឺនុយ > ។ ជ្រើស > លុបសន្ទនា , ជ្រើសខ្សែសន្ទនានៃសារទាំងអស់ ហើយ
ដើម្បីលុបទំនាក់ទំនង សូមជ្រើស ម៉ឺនុយ > ។ ជ្រើស > លុបទំនាក់ទំនង , ជ្រើសទំនាក់ទំនងទាំងអស់ ហើយ
ដើម្បីលុបព័ត៌មានការហៅរបស់អ្នក សូមជ្រើស ម៉ឺនុយ > ។ ជ្រើស > លុបទាំងអស់ > ព្រម ។
ពិនិត្យថា ខ្លឹមព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ត្រូវបានលុប។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 19
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
11 ព័ត៌មានផលិតផលនិងសុវត្ថិភាព
ដើម្បីសុវត្ថិភាពរបស់អ្នក
អានគោលការណ៍ណែនាំងាយៗទាំងនេះ។ ការមិនគោរពតាមគោលការណ៍ណែនាំទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ ឬក៏ប្រឆាំងនឹងច្បាប់និងបទបញ្ជាក្នុងស្រុក។ សម្រាប់ព័ត៌មានបន្ថែម សូមអានមគ្គទេសក៍អ្នកប្រើប្រាស់ពេញលេញ។
បិទទូរសព្ទនៅកន្លែងដែលបានកំហិត
បិទឧបករណ៍ នៅពេលការប្រើទូរសព្ទចល័តមិនត្រូវបានអនុញ្ញាត ឬក៏នៅពេលវាអាចបង្កការឆ្លងរំខានឬគ្រោះថ្នាក់ ឧទាហរណ៍ ក្នុងយន្តហោះ ក្នុងមន្ទីរពេទ្យ ឬនៅក្បែរគ្រឿងបរិក្ខារវេជ្ជសាស្ត្រ ឥន្ធនៈ សារធាតុគីមី ឬកន្លែងកំពុងផ្ទុះ។ គោរពការណែនាំទាំងអស់ក្នុងតំបន់ដែលបានកំហិត។
សុវត្ថិភាពលើដងផ្លូវជាអាទិភាពចម្បង
គោរពច្បាប់ក្នុងស្រុកទាំងអស់។ ត្រូវទុកដៃរបស់អ្នកឲ្យទំនេរជានិច្ចសម្រាប់តែការបើកបរ នៅពេលអ្នកកំពុងបើកបរយានយន្ត។ អាទិភាពចម្បងរបស់អ្នក ខណៈពេលកំពុងបើកបរ គឺសុវត្ថិភាពលើដងផ្លូវ។
ការឆ្លងរំខាន
ឧបករណ៍ឥតខ្សែទាំងអស់អាចនឹងងាយទទួលការឆ្លងរំខានដែលអាចប៉ះពាល់ដល់ប្រសិទ្ធផល។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 20
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
សេវាដែលទទួលសិទ្ធិ
មានតែបុគ្គលិកដែលទទួលសិទ្ធិប៉ុណ្ណោះដែលអាចដំឡើងឬជួសជុលផលិតផលនេះបាន។
ថ្ម គ្រឿងសាក និងគ្រឿងបន្សំផ្សេងទៀត
ប្រើតែថ្ម គ្រឿងសាក និងគ្រឿងបន្សំផ្សេងទៀត ដែលបានទទួលការយល់ព្រមពី HMD Global Oy សម្រាប់ការប្រើជាមួយឧបករណ៍នេះប៉ុណ្ណោះ។ ចូរកុំភ្ជាប់ជាមួយផលិតផលដែលមិនត្រូវគ្នា។
រក្សាឧបករណ៍របស់អ្នកកុំឲ្យត្រូវទឹក
បើឧបករណ៍របស់អ្នកអាចការពារជម្រាបទឹក សូមមើលអត្រា IP របស់វា ដើម្បីទទួលមគ្គទេសក៍កាន់តែលម្អិត។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 21
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
ការពារត្រចៀករបស់អ្នក
ដើម្បីបង្ការកុំឲ្យខូចត្រចៀករបស់អ្នក ចូរកុំស្តាប់ក្នុងកម្រិតសំឡេងខ្លាំងក្នុងអំឡុងពេលយូរ។ ប្រុងប្រយ័ត្ននៅពេលកាន់ឧបករណ៍របស់អ្នកជិតត្រចៀករបស់អ្នក ខណៈពេលកំពុងប្រើឧបល័រ។
SAR
ឧបករណ៍នេះបំពេញតាមគោលការណែនាំស្ដីពីការប៉ះពាល់របស់ RF នៅពេលប្រើទាំងនៅទីតាំងប្រើធម្មតាទៅនឹងត្រចៀក ឬពេលដាក់ចម្ងាយយ៉ាងតិច 1.5 សង់ទីម៉ែត្រ (5/8 អ៊ីញ) ពីរាងកាយ។ តម្លៃ SAR អតិបរមាដែលបានបញ្ជាក់ អាចរកឃើញក្នុងផ្នែកព័ត៌មានវិញ្ញាបនបត្រ (SAR) នៃមគ្គទេសក៍អ្នកប្រើប្រាស់នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែកព័ត៌មានវិញ្ញាបនប័ត្រ (SAR) នៃមគ្គុទេសក៍អ្នកប្រើប្រាស់នេះ ឬចូលទៅកាន់ www.sar-tick.com
ការហៅអាសន្ន
សំខាន់៖ ការភ្ជាប់ក្នុងស្ថានភាពទាំងអស់មិនអាចធានាបានឡើយ។ សូមកុំពឹងផ្អែកលើទូរសព្ទឥតខ្សែណាមួយសម្រាប់ការប្រាស្រ័យទាក់ទងសំខាន់ៗដូចជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។
មុនពេលធ្វើការហៅ៖
• បើកទូរសព្ទ។
• បើអេក្រង់ទូរសព្ទនិងគ្រាប់ចុចជាប់សោ សូមដោះសោពួកវា។
• ផ្លាស់ទីទៅកន្លែងមួយដែលមានកម្លាំងរលកសញ្ញាគ្រប់គ្រាន់។
1. ចុចគ្រាប់ចុចបញ្ចប់ដដែលៗ រហូតទាល់តែគេហអេក្រង់បង្ហាញឡើង។
2. វាយបញ្ចូលលេខអាសន្នផ្លូវការសម្រាប់ទីកន្លែងបច្ចុប្បន្នរបស់អ្នក។ លេខហៅអាសន្នខុសគ្នាតាមទីកន្លែង។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 22
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
3. ចុចគ្រាប់ចុចហៅ។
4. ផ្តល់ព័ត៌មានចាំបាច់ឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ ចូរកុំបញ្ចប់ការហៅ រហូតទាល់តែអ្នកបានទទួលការអនុញ្ញាតឲ្យធ្វើដូច្នោះ។
អ្នកក៏អាចត្រូវការធ្វើដូចខាងក្រោមផងដែរ៖
• ដាក់កាត SIM ក្នុងទូរសព្ទ។
• បើទូរសព្ទរបស់អ្នកសួររកកូដ PIN សូមវាយបញ្ចូលលេខអាសន្នផ្លូវការសម្រាប់ទីកន្លែងបច្ចុប្បន្នរបស់អ្នក ហើយចុចគ្រាប់ចុចហៅ។
• បិទកំហិតការហៅក្នុងទូរសព្ទរបស់អ្នក ដូចជាការរារាំងការហៅ ការហៅកំណត់ ឬក្រុមអ្នកប្រើប្រាស់បិទ។
ថែទាំឧបករណ៍របស់អ្នក
ថែទាំឧបករណ៍ ថ្ម គ្រឿងសាក និងគ្រឿងបន្សំរបស់អ្នកដោយយកចិត្តទុកដាក់។ សំណើខាងក្រោមជួយធ្វើឲ្យឧបករណ៍របស់អ្នកធ្វើប្រតិបត្តិការយ៉ាងរលូន។
• រក្សាឲ្យឧបករណ៍ស្ងួតជានិច្ច។ ភ្លៀង សំណើម និងវត្ថុរាវគ្រប់ប្រភេទ ឬក៏ញើស អាចមានជាតិរ៉ែដែលអាចធ្វើឲ្យមានច្រែះស៊ីសៀគ្វីអេឡិចត្រូនិក។
• ចូរកុំប្រើឬទុកឧបករណ៍ក្នុងកន្លែងមានធូលីនិងដី។
• ចូរកុំទុកឧបករណ៍ក្នុងសីតុណ្ហភាពខ្ពស់។ សីតុណ្ហភាពខ្ពស់អាចធ្វើឲ្យខូចឧបករណ៍ឬថ្ម។
• ចូរកុំទុកឧបករណ៍ក្នុងសីតុណ្ហភាពត្រជាក់។ នៅពេលឧបករណ៍ឡើងកម្ដៅទៅសីតុណ្ហភាពធម្មតារបស់វា សំណើមអាចកើតឡើងនៅខាងក្នុងឧបករណ៍ ហើយធ្វើឲ្យវាខូច។
• ចូរកុំបើកឧបករណ៍ ក្រៅពីអ្វីដែលបានណែនាំក្នុងមគ្គទេសក៍អ្នកប្រើប្រាស់។
• ការកែដោយគ្មានសិទ្ធិអាចធ្វើឲ្យខូចឧបករណ៍ និង បំពានបទបញ្ជាដែលគ្របដណ្ដប់លើឧបករណ៍វិទ្យុ។
• ចូរកុំទម្លាក់ គោះ ឬអង្រួនឧបករណ៍ឬថ្ម។ ការប្រើដៃធ្ងន់អាចធ្វើឲ្យវាបែក។
• ប្រើតែក្រណាត់ទន់ ស្អាត និងស្ងួតប៉ុណ្ណោះ ដើម្បីសម្អាតផ្ទៃនៃទូរសព្ទ។
• ចូរកុំលាបថ្នាំលើឧបករណ៍។ ថ្នាំលាបអាចរារាំងដំណើរការប្រក្រតី។
• រក្សាឧបករណ៍ឲ្យផុតពីមេដែក ឬ ដែនម៉ាញ៉េទិក។
• ដើម្បីរក្សាសុវត្ថិភាពទិន្នន័យសំខាន់របស់អ្នក សូមទុកវាក្នុងកន្លែងដាច់ដោយឡែកយ៉ាងតិចពីរ ដូចជាឧបករណ៍របស់អ្នក កាតមេម៉ូរី ឬកុំព្យូទ័រ ឬក៏កត់ទុកនូវព័ត៌មានសំខាន់នោះ។
ក្នុងអំឡុងប្រតិបត្តិការយូរ ឧបករណ៍អាចក្តៅ។ ក្នុងករណីភាគច្រើន នេះគឺបញ្ហាធម្មតា។ ដើម្បីជៀសវាងការឡើងកម្តៅជ្រុល ឧបករណ៍អាចដើរយឹត បិទកម្មវិធី បិទការសាក ដោយស្វ័យប្រវត្តិ ហើយបើចាំបាច់គឺវាបិទដោយខ្លួនឯង។ បើឧបករណ៍នេះមិនដំណើរការប្រក្រតីទេ សូមយកវាទៅកន្លែងផ្តល់សេវាដែលទទួលសិទ្ធិជិតបំផុត។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 23
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់

និស្សរណកម្ម

ជានិច្ចកាល ត្រូវយកផលិតផលអេឡិចត្រូនិក ថ្ម និងសម្ភារៈខ្ចប់ដែលអ្នកបានប្រើរួចទៅកន្លែងប្រមូលវត្ថុដែលបានកំណត់។ តាមវិធីនេះ អ្នកជួយទប់ស្កាត់ការបោះចោលសំរាមពាសវាលពាសកាល និងជំរុញឲ្យមានធ្វើនិស្សរណកម្មវត្ថុធាតុ។ ផលិតផលអគ្គិសនីនិងអេឡិចត្រូនិកមានវត្ថុធាតុដែលមានតម្លៃជាច្រើន រួមទាំងលោហៈ (ដូចជាស្ពាន់ អាលុយមីញ៉ូម ដែកថែប និងម៉ាញ៉េស្យូម) ព្រមទាំងលោហៈមានតម្លៃ (ដូចជាមាស ប្រាក់ និងប៉ាឡាដ្យូម)។ វត្ថុធាតុទាំងអស់នៃឧបករណ៍នេះអាចយកមកធ្វើជាវត្ថុធាតុដើមនិងថាមពល។
រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ
រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ
រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើនៅលើផលិតផលរបស់អ្នក ថ្ម ឯកសារ ឬកញ្ចប់ផ្សេងៗ រំឭកអ្នកថាផលិតផលអគ្គិសនីនិងអេឡិចត្រូនិកទាំងអស់ ព្រមទាំងថ្ម ត្រូវតែដាក់ដាច់ដោយឡែកសម្រាប់ការប្រមូល នៅពេលផលិតផលទាំងនោះប្រើលែងកើត។ ចូរកុំបោះចោលផលិតផលទាំងនេះជាសំរាមទីក្រុងដែលគ្មានការបែងចែកប្រភេទ៖ សូមយកពួកវាទៅធ្វើនិស្សរណកម្ម។ សម្រាប់ព័ត៌មានអំពីកន្លែងធ្វើនិស្សរណកម្មដែលនៅជិតអ្នកបំផុត សូមសួរអាជ្ញាធរគ្រប់គ្រងសំរាមក្នុងស្រុករបស់អ្នក។
ព័ត៌មានអំពីថ្ម និង គ្រឿងសាក
ព័ត៌មានសុវត្ថិភាពអំពីថ្មនិងគ្រឿងសាក
ដើម្បីដកគ្រឿងសាកឬគ្រឿងបន្សំ សូមចាប់ទាញឌុយ មិនមែនខ្សែទេ។
នៅពេលមិនប្រើគ្រឿងសាករបស់អ្នក សូមដកវាចេញ។ បើទុកវាចោលដោយមិនប្រើ ថ្មដែលបានសាកពេញនឹងចាប់ផ្ដើមអស់បន្ទុករបស់វាបន្តិចម្ដងៗ។
ជានិច្ចកាល ត្រូវរក្សាថ្មឲ្យនៅចន្លោះសីតុណ្ហភាពពី 59°F និង 77°F (15°C និង 25°C) ដើម្បីទទួលប្រសិទ្ធផលប្រសើរបំផុត។ សីតុណ្ហភាពជ្រុលកាត់បន្ថយសមត្ថភាពនិងជីវិតរបស់ថ្ម។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 24
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
ឧបករណ៍ដែលមានថ្មក្តៅឬត្រជាក់អាចនឹងមិនដំណើរការជាបណ្តោះអាសន្ន។ ការឆ្លងចរន្តសៀគ្វីជាយថាហេតុអាចកើតឡើងនៅពេលវត្ថុលោហៈប៉ះនឹងចម្រៀកលោហៈលើថ្ម។ វាអាចធ្វើឲ្យថ្មឬវត្ថុផ្សេងទៀតខូច។
ចូរកុំបោះចោលថ្មទៅក្នុងភ្លើង ពីព្រោះវាអាចផ្ទុះ។ ត្រូវគោរពបទបញ្ជាក្នុងស្រុក។ ធ្វើនិស្សរណកម្ម នៅពេលអាចធ្វើបាន។ ចូរកុំបោះចោលវាជាសំរាមក្នុងផ្ទះ។
ចូរកុំរុះរើ កាត់ បំបែក ពត់ ទម្លុះ ឬធ្វើឲ្យខូចថ្មតាមវិធីណាមួយឡើយ។ បើថ្មធ្លាយ ចូរកុំឲ្យវត្ថុរាវប៉ះនឹងស្បែកឬភ្នែក។ បើហេតុការណ៍នេះកើតឡើង សូមលាងកន្លែងប៉ះពាល់នោះភ្លាមៗជាមួយទឹក ឬ ស្វែងរកជំនួយវេជ្ជសាស្ត្រ។ ចូរកុំកែ ប៉ុនប៉ងបញ្ចូលវត្ថុខាងក្រៅទៅក្នុងថ្ម ឬទម្លាក់ ឬក៏ដាក់វាឲ្យត្រូវទឹក ឬវត្ថុរាវដទៃទៀត។ ថ្មអាចផ្ទុះ បើវាខូច។
ប្រើថ្មនិងគ្រឿងសាកក្នុងគោលបំណងដែលបានបម្រុងប៉ុណ្ណោះ។ ការប្រើមិនបានត្រឹមត្រូវ ឬក៏ការប្រើថ្មឬគ្រឿងសាកដែលមិនបានទទួលការយល់ព្រមឬមិនត្រូវគ្នា អាចធ្វើឲ្យមានហានិភ័យនៃការឆេះ ការផ្ទុះ ឬគ្រោះថ្នាក់ដទៃទៀត ហើយអាចធ្វើឲ្យការយល់ព្រមឬការធានាទាំងឡាយអស់សុពលភាព។ បើអ្នកជឿថាថ្មឬគ្រឿងសាកខូច សូមយកវាទៅមជ្ឈមណ្ឌលសេវាឬតំណាងចែកចាយទូរសព្ទឲ្យអ្នក មុនពេលបន្តប្រើវា។ អ្នកមិនត្រូវប្រើថ្មឬគ្រឿងសាកដែលខូចឡើយ។ ប្រើគ្រឿងសាកតែក្នុងអគារប៉ុណ្ណោះ។ ចូរកុំសាកឧបករណ៍របស់អ្នកក្នុងអំឡុងពេលមានខ្យល់ព្យុះរន្ទះ។
ក្មេងតូចៗ
ឧបករណ៍របស់អ្នកនិងគ្រឿងបន្សំរបស់វាមិនមែនជាប្រដាប់ក្មេងលេងឡើយ។ ពួកវាអាចមានគ្រឿងតូចៗ។ ចូរទុកពួកវាឲ្យផុតពីដៃក្មេងតូចៗ។
ឧបករណ៍វេជ្ជសាស្ត្រ
ប្រតិបត្តិការនៃគ្រឿងបរិក្ខារបញ្ជូនវិទ្យុ រួមទាំងទូរសព្ទឥតខ្សែ អាចរំខានដល់មុខងាររបស់ឧបករណ៍វេជ្ជសាស្ត្រដែលគ្មានរបាំងការពារគ្រប់គ្រាន់។ ពិគ្រោះជាមួយគ្រូពេទ្យឬឧស្សហករឧបករណ៍វេជ្ជសាស្ត្រ ដើម្បីកំណត់ថាតើវាមានរបាំងការពារគ្រប់គ្រាន់ពីថាមពលវិទ្យុខាងក្រៅដែរឬទេ។
ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន
ដើម្បីជៀសវាងការរំខានដែលអាចមាន ឧស្សាហករឧបករណ៍វេជ្ជសាស្ត្រដែលដាក់បញ្ចូលទៅក្នុងខ្លួនណែនាំឲ្យមានគម្លាតអប្បបរមារវាងឧបករណ៍ឥតខ្សែនិងឧបករណ៍វេជ្ជសាស្ត្រចម្ងាយ
15.3 សង់ទីម៉ែត្រ (6 អ៊ិន្ឈ៍)។ បុគ្គលដែលមានឧបករណ៍ទាំងនោះគួរ៖
• ជានិច្ចកាល រក្សាចម្ងាយនៃឧបករណ៍ឥតខ្សែឲ្យលើសពី
15.3 សង់ទីម៉ែត្រ (6 អ៊ិន្ឈ៍) ពីឧបករណ៍វេជ្ជសាស្ត្រ។
• កុំដាក់ឧបករណ៍ឥតខ្សែក្នុងហោប៉ៅអាវនៅទ្រូង។
• កាន់ឧបករណ៍ឥតខ្សែជិតត្រចៀកនៅខាងផ្ទុយពីឧបករណ៍វេជ្ជសាស្ត្រ
• បិទឧបករណ៍ឥតខ្សែ បើមានមូលហេតុសង្ស័យថាមានការឆ្លងរំខានកំពុងកើតឡើង។
• ធ្វើតាមការណែនាំរបស់ឧស្សាហករសម្រាប់ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន។
បើអ្នកមានសំណួរអំពីការប្រើឧបករណ៍ឥតខ្សែរបស់អ្នកជាមួយឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 25
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់

ការស្តាប់

ព្រមាន៖ នៅពេលអ្នកប្រើកាស វាអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការស្តាប់ឮសំឡេងខាងក្រៅ។
ចូរកុំប្រើកាសនៅកន្លែងដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នក។
ឧបករណ៍ឥតខ្សែខ្លះអាចឆ្លងរំខានដល់ឧបករណ៍ជំនួយការស្តាប់។
ការពារឧបករណ៍របស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ
ឧបករណ៍របស់អ្នកអាចទទួលរងមេរោគនិងខ្លឹមព័ត៌មានព្យាបាទផ្សេងទៀត។ សូមប្រុងប្រយ័ត្ននៅពេលបើកសារ។ ពួកវាអាចមានសុហ្វវែរព្យាបាទ ឬក៏ផលប៉ះពាល់ផ្សេងទៀតចំពោះឧបករណ៍របស់អ្នក។

យានយន្ត

រលកសញ្ញាវិទ្យុអាចប៉ះពាល់ដល់ប្រព័ន្ធអេឡិចត្រូនិកដែលបានដំឡើងមិនត្រឹមត្រូវ ឬ គ្មានរបាំងការពារគ្រប់គ្រាន់នៅក្នុងយានយន្ត។ សម្រាប់ព័ត៌មានបន្ថែម សូមប្រឹក្សាជាមួយឧស្សាហករនៃយានយន្តរបស់អ្នកឬគ្រឿងបរិក្ខាររបស់វា។ មានតែបុគ្គលិកដែលទទួលសិទ្ធិប៉ុណ្ណោះដែលគួរដំឡើងឧបករណ៍នេះក្នុងយានយន្ត។ ការដំឡើងមិនបានត្រឹមត្រូវអាចបង្កគ្រោះថ្នាក់និងធ្វើឲ្យការធានាចំពោះអ្នកអស់សុពលភាព។ ពិនិត្យជាប្រចាំថាគ្រឿងបរិក្ខារឧបករណ៍ឥតខ្សែទាំងអស់នៅក្នុងយានយន្តរបស់អ្នកត្រូវបានដំឡើង និងដំណើរការប្រក្រតី។ ចូរកុំរក្សាឬដាក់សម្ភារៈដែលអាចឆេះឬផ្ទុះក្នុងថតតែមួយជាមួយឧបករណ៍ គ្រឿងរបស់វា ឬគ្រឿងបន្សំនានា។ ចូរកុំដាក់ឧបករណ៍ឬគ្រឿងបន្សំរបស់អ្នកក្នុងកន្លែងដាក់ពោងខ្យល់។
បរិស្ថានដែលអាចមានការផ្ទុះ
បិទទូរសព្ទរបស់អ្នក នៅក្នុងបរិស្ថានដែលអាចមានការផ្ទុះ ដូចជានៅក្បែរកន្លែងបូមឥន្ធនៈ។ ផ្កាភ្លើងអាចបង្កឲ្យមានការផ្ទុះឬភ្លើងឆេះ ដែលបណ្ដាលឲ្យមានរបួសឬស្លាប់។ សូមកត់សម្គាល់អំពីកំហិតនៅកន្លែងដែលមានឥន្ធនៈ រោងចក្រគីមី ឬក៏កន្លែងដែលកំពុងមានការបំផ្ទុះ។ កន្លែងដែលមានបរិស្ថានដែលអាចមានការផ្ទុះ អាចមិនមានដាក់សញ្ញាសម្គាល់ឲ្យឃើញច្បាស់។ ជាធម្មតា កន្លែងទាំងនោះជាកន្លែងដែលអ្នកត្រូវបានណែនាំឲ្យពន្លត់ម៉ាស៊ីនយានយន្តរបស់អ្នក ជាន់ក្រោមនៃទូក កន្លែងផ្ទេរឬផ្ទុកជាតិគីមី និងកន្លែងដែលខ្យល់មានជាតិគីមីឬអនុភាគនានា។ ប្រឹក្សាជាមួយឧស្សាហករយានយន្តដែលប្រើឧស្ម័នឥន្ធនៈពង្រាវ (ដូចជាប្រូប៉ាន ឬ ប៊ុយតាន) ថាតើឧបករណ៍នេះអាចប្រើបានដោយសុវត្ថិភាពនៅក្បែរនោះដែរឬទេ។
ព័ត៌មានវិញ្ញាបនបត្រ (SAR)
ឧបករណ៍ចល័តនេះបំពេញតាមគោលការណ៍ណែនាំសម្រាប់ការប៉ះនឹងរលកវិទ្យុ។
ឧបករណ៍ចល័តរបស់អ្នកគឺជាឧបករណ៍បញ្ជូននិងទទួលវិទ្យុសញ្ញា។ វាត្រូវបានបង្កើតឡើងមិនឲ្យលើសពីដែនកំណត់នៃការប៉ះនឹងរលកវិទ្យុ (ដែនអេឡិចត្រូម៉ាញ៉េទិកនៃប្រេកង់វិទ្យុ) ដែលផ្ដល់អនុសាសន៍ដោយគោលការណ៍ណែនាំអន្តរជាតិពីអង្គការវិទ្យាសាស្ត្រឯករាជ្យ ICNIRP។ គោលការណ៍ណែនាំទាំងនេះរួមបញ្ចូលដែនសុវត្ថិភាពដែលមានបំណងធានាលើការការពារដល់មនុស្សគ្រប់រូប ដោយមិនគិតពីអាយុ និង សុខភាព។ គោលការណ៍ណែនាំនៃការប៉ះគឺផ្អែកលើអត្រាស្រូបជាក់លាក់ (SAR) ដែលជាកន្សោមនៃបរិមាណថាមពលនៃប្រេកង់វិទ្យុ (RF) ដែលស្ថិតនៅក្នុងក្បាល ឬ រាងកាយ នៅពេលឧបករណ៍កំពុងបញ្ជូនរលកវិទ្យុ។ ដែនកំណត់ SAR របស់ ICNIRP គឺ 2.0 W/kg ជាមធ្យមលើជាលិកា 10 ក្រាម។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 26
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
តេស្តលើ SAR ត្រូវបានធ្វើឡើងជាមួយឧបករណ៍ក្នុងទីតាំងប្រតិបត្តិការស្ដង់ដា ដោយបញ្ជូនចេញនូវកម្រិតថាមពលដែលបានទទួលស្គាល់ខ្ពស់បំផុតរបស់វា នៅគ្រប់បេនដ៍ប្រេកង់របស់វាទាំងអស់។
សូមមើល www.nokia.com/phones/sar ដើម្បីទទួលតម្លៃ SAR អតិបរមានៃឧបករណ៍នេះ។
ឧបករណ៍នេះបំពេញតាមគោលការណ៍ណែនាំនៃការប៉ះ RF នៅពេលប្រើជិតក្បាល ឬ នៅពេលដាក់ក្នុងចម្ងាយយ៉ាងតិច 5/8 អ៊ិន្ឈ៍ (1.5 សង់ទីម៉ែត្រ) ពីរាងកាយ។ នៅពេលប្រើស្រោម ប្រដាប់ខ្ទាស់នឹងខ្សែក្រវាត់ ឬប្រដាប់ដាក់ជាទម្រង់ផ្សេងទៀតសម្រាប់ពាក់ជាប់នឹងរាងកាយ របស់ទាំងនោះពុំគួរមានជាតិលោហៈទេ ហើយគួរដាក់ក្នុងចម្ងាយឃ្លាតដែលបានថ្លែងខាងលើពីរាងកាយ។
ដើម្បីផ្ញើទិន្នន័យឬសារ នោះនឹងត្រូវការការភ្ជាប់ដែលមានគុណភាពល្អទៅបណ្តាញ។ ការផ្ញើអាចពន្យារពេល រហូតទាល់តែមានការភ្ជាប់ដូចនោះ។ ធ្វើតាមការណែនាំអំពីចម្ងាយឃ្លាតខាងលើ រហូតទាល់តែការផ្ញើនោះបានបញ្ចប់។
ក្នុងអំឡុងពេលប្រើទូទៅ ជាធម្មតា តម្លៃ SAR គឺនៅក្រោមតម្លៃដែលបានថ្លែងខាងលើ។ នេះគឺដោយសារថាមពលប្រតិបត្តិការនៃឧបករណ៍ចល័តរបស់អ្នកត្រូវបានកាត់បន្ថយដោយស្វ័យប្រវត្តិ នៅពេលមិនត្រូវការថាមពលពេញលេញសម្រាប់ការហៅ ក្នុងគោលបំណងផ្ដល់ប្រសិទ្ធភាពដល់ប្រព័ន្ធ និង ដើម្បីកាត់បន្ថយការឆ្លងរំខានលើបណ្ដាញជាអប្បបរមា។ កាលណាទិន្នផលថាមពលកាន់តែទាប នោះតម្លៃ SAR កាន់តែទាបដែរ។
ម៉ូដែលឧបករណ៍ផ្សេងគ្នាអាចមានកំណែផ្សេងៗគ្នានិងមានតម្លៃលើសពីមួយ។ សមាសភាពនិងម៉ូតរចនាអាចផ្លាស់ប្តូរតាមពេល ហើយការផ្លាស់ប្ដូរខ្លះអាចប៉ះពាល់ដល់តម្លៃ SAR។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.sar-tick.com។ សូមកត់សម្គាល់ថា ឧបករណ៍ចល័តអាចបញ្ជូនរលកវិទ្យុ សូម្បីតែអ្នកមិនកំពុងធ្វើការហៅសំឡេងក៏ដោយ។
អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ព័ត៌មានវិទ្យាសាស្ត្របច្ចុប្បន្នមិនបានបង្ហាញពីតម្រូវការឲ្យមានការប្រុងប្រយ័ត្នជាពិសេសណាមួយឡើយ នៅពេលប្រើឧបករណ៍ចល័ត។ បើអ្នកចាប់អារម្មណ៍ក្នុងការកាត់បន្ថយភាពប៉ះពាល់ដល់អ្នក ពួកគេណែនាំអ្នកឲ្យកម្រិតការប្រើប្រាស់ ឬក៏ប្រើគ្រឿងឥតប្រើដៃកាន់ ដើម្បីរក្សាឲ្យឧបករណ៍ស្ថិតនៅឆ្ងាយពីក្បាលនិងរាងកាយរបស់អ្នក។ សម្រាប់ព័ត៌មាននិងការពន្យល់បន្ថែម ព្រមទាំងការពិភាក្សាអំពីការប៉ះនឹង RF សូមចូលទៅវិបសៃ WHO នៅ
www.who.int/peh-emf/en
អំពីការគ្រប់គ្រងសិទ្ធិឌីជីថល
នៅពេលប្រើឧបករណ៍នេះ សូមគោរពច្បាប់ទាំងអស់ ព្រមទាំងគោរពទំនៀមទម្លាប់ក្នុងស្រុក ភាពឯកជន និងសិទ្ធិស្របច្បាប់របស់អ្នកដទៃ រួមទាំងសិទ្ធិអ្នកនិពន្ធផងដែរ។ ការការពារសិទ្ធិអ្នកនិពន្ធអាចបង្ការអ្នកពីការចម្លង ការកែ ឬក៏ការផ្ទេររូបថត តន្ត្រី និងខ្លឹមព័ត៌មានផ្សេងទៀត។

COPYRIGHTS AND OTHER NOTICES

Copyrights
The availability of products, features, apps and services may vary by region. For more info, contact your dealer or your service provider. This device may contain commodities, technology or software subject to export laws and regulations from the US and other countries. Diversion contrary to law is prohibited.
The contents of this document are provided ”as is”. Except as required by applicable law, no warranties of any kind, either express or implied, including, but not limited to, the implied
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 27
Nokia 225 4G user guide មគ្គទេសក៍អ្នកប្រើប្រាស់
warranties of merchantability and fitness for a particular purpose, are made in relation to the accuracy, reliability or contents of this document. HMD Global reserves the right to revise this document or withdraw it at any time without prior notice.
To the maximum extent permitted by applicable law, under no circumstances shall HMD Global or any of its licensors be responsible for any loss of data or income or any special, incidental, consequential or indirect damages howsoever caused.
Reproduction, transfer or distribution of part or all of the contents in this document in any form without the prior written permission of HMD Global is prohibited. HMD Global operates a policy of continuous development. HMD Global reserves the right to make changes and improvements to any of the products described in this document without prior notice.
HMD Global does not make any representations, provide a warranty, or take any responsibility for the functionality, content, or end-user support of third-party apps provided with your device. By using an app, you acknowledge that the app is provided as is.
Downloading of maps, games, music and videos and uploading of images and videos may involve transferring large amounts of data. Your service provider may charge for the data transmission. The availability of particular products, services and features may vary by region. Please check with your local dealer for further details and availability of language options.
Certain features, functionality and product specifications may be network dependent and subject to additional terms, conditions, and charges.
All specifications, features and other product information provided are subject to change without notice.
HMD Global Privacy Policy, available at http://www.nokia.com/phones/privacy, applies to your use of the device.
HMD Global Oy is the exclusive licensee of the Nokia brand for phones & tablets. Nokia is a registered trademark of Nokia Corporation.
The Bluetooth word mark and logos are owned by the Bluetooth SIG, Inc. and any use of such marks by HMD Global is under license.
ផលិតផលនេះរួមបញ្ចូលសុហ្វវែរប្រភពបើកទូលាយ។ ដើម្បីទទួលសេចក្ដីជូនដំណឹងពីសិទ្ធិអ្នកនិពន្ធនិងសេចក្ដីជូនដំណឹងផ្សេងទៀត ការអនុញ្ញាត ព្រមទាំងសេចក្ដីថ្លែងអំណរគុណ សូមវាយ *#6774# លើគេហអេក្រង់។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 28
Loading...