Nokia 2.2
មគ្គទេសក៍អ្នកប្រើប្រាស់
លេខ 2020-12-01 km-KH
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
1 អំពីមគ្គទេសក៍អ្នកប្រើប្រាស់នេះ
សំខាន់៖ សម្រាប់ព័ត៌មានសំខាន់អំពីការប្រើឧបករណ៍និងថ្មរបស់អ្នកដោយសុវត្ថិភាព សូមអានព័ត៌មានអំពី
“ដើម្បីសុវត្ថិភាពរបស់អ្នក” និង “សុវត្ថិភាពផលិតផល” ក្នុងមគ្គទេសក៍អ្នកប្រើប្រាស់ដែលបានបោះពុម្ព
ឬក៏តាម www.nokia.com/support មុនពេលអ្នកយកឧបករណ៍របស់អ្នកមកប្រើ។
ដើម្បីស្វែងយល់បន្ថែមពីរបៀបចាប់ផ្ដើមជាមួយឧបករណ៍ថ្មីរបស់អ្នក សូមអានមគ្គទេសក៍អ្នកប្រើប្រាស់ដែលបានបោះពុម្ព។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 2
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
តារាងមាតិកា
1 អំពីមគ្គទេសក៍អ្នកប្រើប្រាស់នេះ 2
2 តារាងមាតិកា 3
3 ចាប់ផ្តើម 6
រក្សាទូរសព្ទរបស់អ្នកឲ្យទាន់សម័យ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 6
គ្រាប់ចុច និង ផ្នែកនានា . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 6
បញ្ចូល SIM និងកាតមេម៉ូរី . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 7
សាកទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 8
បើកនិងរៀបចំទូរសព្ទរបស់អ្នក។ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 8
ការកំណត់ SIM ពីរ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 9
ចាក់សោឬដោះសោទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 10
ប្រើអេក្រង់ប៉ះ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 10
4 មូលដ្ឋាន 14
តម្រូវតាមបុគ្គលឲ្យទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 14
ការជូនដំណឹង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 14
ត្រួតត្រាកម្រិតសំឡេង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 15
ការកែអត្ថបទស្វ័យប្រវត្តិ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 16
Google Assistant . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 16
ជីវិតថ្ម . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 17
លទ្ធភាពចូលប្រើ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 18
5 ភ្ជាប់ជាមួយមិត្តភក្ដិនិងគ្រួសាររបស់អ្នក 19
ការហៅ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 19
ទំនាក់ទំនង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 19
ផ្ញើសារ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 20
សំបុត្រ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 20
ចូលសង្គម . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 20
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 3
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
6 កាមេរ៉ា 22
មូលដ្ឋានគ្រឹះនៃកាមេរ៉ា . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 22
វីដេអូ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 23
រូបថតនិងវីដេអូរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 23
7 អ៊ីនធើណិត និង ការភ្ជាប់ 25
បើកដំណើរការ Wi-Fi . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 25
ប្រើការភ្ជាប់ទិន្នន័យចល័ត . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 25
បើកមើលវិប . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 26
Bluetooth® . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 27
VPN . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 28
8 តន្ដ្រី 30
តន្ត្រី . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 30
វិទ្យុ FM . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 30
9 រៀបចំថ្ងៃរបស់អ្នក 31
កាលបរិច្ឆេទ និង ម៉ោង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 31
នាឡិការោទ៍ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 31
ប្រតិទិន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 32
10 ផែនទី 33
រកកន្លែង និង ទទួលទិសដៅ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 33
ទាញយកនិងធ្វើបច្ចុប្បន្នភាពផែនទី . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 34
ប្រើសេវាទីកន្លែង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 34
11 កម្មវិធី, បច្ចុប្បន្នភាព និងការចម្លងទុក 36
ទទួលកម្មវិធីពី Google Play . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 36
ធ្វើឲ្យមានលំហទំនេរលើទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 36
ធ្វើបច្ចុប្បន្នភាពសុហ្វវែរទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 37
ចម្លងទុកទិន្នន័យរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 37
ស្ដារការកំណត់ដើម និង លុបខ្លឹមព័ត៌មានឯកជនពីទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . 37
ឃ្លាំងផ្ទុក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 38
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 4
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
12 ការពារទូរសព្ទរបស់អ្នក 39
ការពារទូរសព្ទរបស់អ្នកជាមួយផ្ទៃមុខរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . 39
ប្តូរកូដ PIN នៃ SIM របស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 40
កូដចូលប្រើ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 40
13 ព័ត៌មានផលិតផលនិងសុវត្ថិភាព 42
ដើម្បីសុវត្ថិភាពរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 42
សេវាបណ្ដាញ និង សោហ៊ុយ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 45
ការហៅអាសន្ន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 45
ថែទាំឧបករណ៍របស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 46
និស្សរណកម្ម . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 46
រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ . . . . . . . . . . . . . . . . . . . . . . . . . . . . . . 47
ព័ត៌មានអំពីថ្ម និង គ្រឿងសាក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 47
ក្មេងតូចៗ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 48
ឧបករណ៍វេជ្ជសាស្ត្រ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 48
ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 48
ការស្តាប់ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 49
ការពារឧបករណ៍របស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ . . . . . . . . . . . . . . . . . . . . . . . . . . . . 49
យានយន្ត . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 49
បរិស្ថានដែលអាចមានការផ្ទុះ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 49
ព័ត៌មានវិញ្ញាបនបត្រ (SAR) . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 50
អំពីការគ្រប់គ្រងសិទ្ធិឌីជីថល . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . 50
សិទ្ធិអ្នកនិពន្ធ និង សេចក្តីជូនដំណឹងផ្សេងទៀត . . . . . . . . . . . . . . . . . . . . . . . . . . . . . 51
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 5
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
3 ចាប់ផ្តើម
រក្សាទូរសព្ទរបស់អ្នកឲ្យទាន់សម័យ
សុហ្វវែរនៃទូរសព្ទរបស់អ្នក
រក្សាទូរសព្ទរបស់អ្នកឲ្យទាន់សម័យ និង ទទួលបច្ចុប្បន្នភាពនៃសុហ្វវែរដែលមាននានា
ដើម្បីទទួលមុខងារថ្មីៗនិងកាន់តែទំនើបៗសម្រាប់ទូរសព្ទរបស់អ្នក។ ការធ្វើបច្ចុប្បន្នភាពសុហ្វវែរក៏អាចកែលម្អប្រសិទ្ធផលនៃទូរសព្ទរបស់អ្នកផងដែរ។
គ្រាប់ចុច និង ផ្នែកនានា
រុករកគ្រាប់ចុចនិងផ្នែកនានានៃទូរសព្ទថ្មីរបស់អ្នក។
ទូរសព្ទរបស់អ្នក
មគ្គទេសក៍អ្នកប្រើប្រាស់នេះអនុវត្តចំពោះម៉ូដែលទាំងនេះ៖ TA-1188, TA-1191, TA-1179 និង TA-1183។
1. ភ្លាស
2. កាមេរ៉ា
3. កាមេរ៉ាមុខ
4. ឈ្នាប់កាស
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 6
5. គ្រាប់ចុចកម្រិតសំឡេង
6. គ្រាប់ចុចថាមពល/សោ
7. ឈ្នាប់ USB
8. គ្រាប់ចុច Google Assistant/Google Search*
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
9. ឧបល័រ 10. មីក្រូហ្វូន
គ្រឿងបន្សំខ្លះដែលបានបញ្ជាក់នៅក្នុងមគ្គទេសក៍អ្នកប្រើប្រាស់នេះ ដូចជាគ្រឿងសាក កាស ឬខ្សែទិន្នន័យ
អាចលក់ដាច់ដោយឡែក។
*Google Assistant មានក្នុងទីផ្សារខ្លះនិងជាភាសាខ្លះប៉ុណ្ណោះ។ នៅកន្លែងដែលមិនអាចប្រើបាន Google
Assistant ត្រូវបានជំនួសដោយ Google Search។
ផ្នែកនានា និង ឈ្នាប់, មេដែក
ចូរកុំភ្ជាប់ជាមួយផលិតផលដែលបង្កើតរលកសញ្ញាបញ្ចេញ ពីព្រោះវាអាចធ្វើឲ្យខូចឧបករណ៍នេះ។
ចូរកុំភ្ជាប់ប្រភពវ៉ុលតាណាមួយជាមួយឈ្នាប់អូឌីយ៉ូ។ បើអ្នកភ្ជាប់ឧបករណ៍ខាងក្រៅឬកាសមួយជាមួយឈ្នាប់អូឌីយ៉ូ
ក្រៅពីអ្វីដែលទទួលយល់ព្រមសម្រាប់ការប្រើជាមួយឧបករណ៍នេះ សូមប្រុងប្រយ័ត្នចំពោះកម្រិតសំឡេង។
ផ្នែកនៃឧបករណ៍នេះគឺម៉ាញ៉េទិក។ វត្ថុធាតុលោហៈអាចឆក់ជាប់ឧបករណ៍នេះ។ ចូរកុំដាក់បណ្ណឥណទានឬបណ្ណមានចម្រៀកម៉ាញេទិកផ្សេងទៀតជិតឧបករណ៍នេះក្នុងអំឡុងពេលយូរ
ព្រោះបណ្ណទាំងនោះអាចខូច។
បញ្ចូល SIM និងកាតមេម៉ូរី
បញ្ចូលកាត
1. ដោយដាក់ទូរសព្ទផ្កាប់ សូមដាក់ក្រចកដៃរបស់អ្នកក្នុងរន្ធនៅខាងនៃទូរសព្ទ, បត់បើកគម្របក្រោយ រួចយកវាចេញ។
2. រំអិល SIM-ណាណូ ទៅក្នុងរន្ធ 1 ដោយឲ្យកន្លែងប៉ះបែរចុះក្រោម។ បើអ្នកមាន SIM ទីពីរ សូមរំអិលវាក្នុងរន្ធ 2។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 7
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
3. បើអ្នកមានកាតមេម៉ូរី microSD សូមរុញកាតមេម៉ូរីចូលក្នុងរន្ធកាតមេម៉ូរី។
ដើម្បីដោះកាត SIM1 សូមរំអិលគំនាស់ក្នុងរន្ធ SIM1 មកខាងឆ្វេង ហើយដោះកាតចេញ។ ដើម្បីដោះ SIM2 និងកាតមេម៉ូរី
សូមរំអិលពួកវាចេញ។
ប្រើតែកាត SIM-ណាណូដើមប៉ុណ្ណោះ។ ការប្រើកាត SIM មិនត្រូវគ្នា អាចធ្វើឲ្យខូចកាតឬឧបករណ៍
ព្រមទាំងអាចធ្វើឲ្យខូចទិន្នន័យដែលផ្ទុកលើកាតនោះ។
ប្រើតែកាតមេម៉ូរីដែលត្រូវគ្នាសម្រាប់ការប្រើជាមួយឧបករណ៍នេះប៉ុណ្ណោះ។ កាតមិនត្រូវគ្នាអាចធ្វើឲ្យខូចកាតនិងឧបករណ៍
ព្រមទាំងខូចទិន្នន័យដែលបានរក្សាទុកលើកាតនោះ។
សំខាន់ ៖ ចូរកុំដោះកាតមេម៉ូរី នៅពេលកម្មវិធីកំពុងប្រើវា។ ការធ្វើដូច្នោះអាចធ្វើឲ្យខូចកាតមេម៉ូរីនិងឧបករណ៍
ព្រមទាំងខូចទិន្នន័យដែលបានរក្សាទុកលើកាតនោះ។
បណ្ណែ៖ ប្រើកាតមេម៉ូរី microSD លឿន ដល់ទៅ 400 GB ពីឧស្សាហករដែលមានឈ្មោះល្បី។
សាកទូរសព្ទរបស់អ្នក
សាកថ្ម
1. ដោតគ្រឿងសាកត្រូវគ្នាទៅក្នុងព្រីនៅជញ្ជាំង។
2. ភ្ជាប់ខ្សែជាមួយទូរសព្ទរបស់អ្នក។
ទូរសព្ទរបស់អ្នកគាំទ្រខ្សែ USB មីក្រូ-B។ អ្នកក៏អាចសាកទូរសព្ទរបស់អ្នកពីកុំព្យូទ័រជាមួយខ្សែ USB ផងដែរ
ប៉ុន្តែវាអាចត្រូវការពេលវែងជាងធម្មតា។
បើថ្មអស់បន្ទុកទាំងស្រុង វាអាចត្រូវការពីរបីនាទី មុនពេលសញ្ញាបង្ហាញអំពីការសាកថ្មបង្ហាញឡើង។
បើកនិងរៀបចំទូរសព្ទរបស់អ្នក។
នៅពេលអ្នកបើកទូរសព្ទរបស់អ្នកជាលើកដំបូង ទូរសព្ទរបស់អ្នកណែនាំអ្នកឲ្យរៀបចំការភ្ជាប់បណ្ដាញ និង
ការកំណត់ទូរសព្ទ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 8
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
បើកទូរសព្ទរបស់អ្នក
1. ដើម្បីបើកទូរសព្ទរបស់អ្នក សូមចុចឲ្យជាប់លើគ្រាប់ចុចថាមពល។
2. នៅពេលបើកទូរសព្ទ សូមជ្រើសភាសានិងតំបន់របស់អ្នក។
3. ធ្វើតាមសេចក្តីណែនាំដែលបានបង្ហាញលើទូរសព្ទរបស់អ្នក។
ផ្ទេរទិន្នន័យពីទូរសព្ទពីមុនរបស់អ្នក
អ្នកអាចផ្ទេរទិន្នន័យពីទូរសព្ទចាស់ទៅទូរសព្ទថ្មីរបស់អ្នក ដោយប្រើគណនី Google។
ដើម្បីចម្លងទុកទិន្នន័យលើទូរសព្ទចាស់របស់អ្នកទៅគណនី Google របស់អ្នក
សូមមើលមគ្គទេសក៍អ្នកប្រើប្រាស់ទូរសព្ទចាស់របស់អ្នក។
1. ប៉ះ ការកំណត់ > គណនី > ថែមគណនី > Google ។
2. ជ្រើសទិន្នន័យណាដែលអ្នកចង់ស្ដារមកវិញដាក់ទូរសព្ទថ្មីរបស់អ្នក។ សមកាលចាប់ផ្ដើមដោយស្វ័យប្រវត្តិ
នៅពេលទូរសព្ទបានភ្ជាប់ទៅអ៊ីនធើណិត។
ស្ដារការកំណត់កម្មវិធីពីទូរសព្ទ Android™ ពីមុនរបស់អ្នក
បើទូរសព្ទពីមុនរបស់អ្នកគឺ Android និងបានបើកប្រើការចម្លងទុកទៅគណនី Google លើនោះ
អ្នកអាចស្ដារការកំណត់កម្មវិធីរបស់អ្នកនិងពាក្យសម្ងាត់ Wi-Fi។
1. ប៉ះ ការកំណត់ > ប្រព័ន្ធ > ការចម្លងទុក ។
2. បើក ការចម្លងទុកទៅ Google Drive ។
ការកំណត់ SIM ពីរ
បើអ្នកមានទូរសព្ទដែលមាន SIM ចំនួន 2 អ្នកអាចដាក់ SIMs ចំនួន 2 ក្នុងទូរសព្ទរបស់អ្នក ឧទាហរណ៍
មួយសម្រាប់ការងាររបស់អ្នក និង មួយសម្រាប់ការប្រើផ្ទាល់ខ្លួនរបស់អ្នក។
ជ្រើសកាត SIM ណាត្រូវប្រើ
ឧទាហរណ៍ នៅពេលធ្វើការហៅ អ្នកអាចជ្រើសកាត SIM ណាត្រូវប្រើ ដោយប៉ះប៊ូតុង SIM 1 ឬ SIM 2
បន្ទាប់ពីអ្នកវាយលេខនេះ។
ទូរសព្ទរបស់អ្នកបង្ហាញស្ថានភាពបណ្ដាញសម្រាប់ SIM ទាំងពីរ ដាច់ដោយឡែកពីគ្នា។ កាត SIM
ទាំងពីរអាចប្រើបានក្នុងពេលតែមួយ នៅពេលមិនប្រើឧបករណ៍ ប៉ុន្តែខណៈពេលកាត SIM មួយសកម្ម ឧទាហរណ៍
នៅពេលធ្វើការហៅ កាតមួយទៀតមិនអាចប្រើបានឡើយ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 9
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
គ្រប់គ្រង SIM របស់អ្នក
មិនចង់ឲ្យការងាររំខានពេលទំនេររបស់អ្នក? ឬ តើអ្នកមានការភ្ជាប់ទិន្នន័យធូរថ្លៃលើ SIM មួយ? អ្នកអាចសម្រេចថា SIM
ណា ដែលអ្នកចង់ប្រើ។
ប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត > កាត SIM ។
ប្ដូរឈ្មោះកាត SIM
ប៉ះ SIM ដែលអ្នកចង់ប្ដូរឈ្មោះ និង វាយបញ្ចូលឈ្មោះដែលអ្នកចង់បាន។
ជ្រើស SIM ណាត្រូវប្រើ សម្រាប់ការហៅឬការភ្ជាប់ទិន្នន័យ
ក្រោម SIM ដែលចូលចិត្តសម្រាប់ សូមប៉ះការកំណត់ដែលអ្នកចង់ប្ដូរ ហើយជ្រើស SIM។
ចាក់សោឬដោះសោទូរសព្ទរបស់អ្នក
ចាក់សោទូរសព្ទរបស់អ្នក
បើអ្នកចង់ជៀសវាងធ្វើការហៅដោយចៃដន្យ នៅពេលទូរសព្ទរបស់អ្នកស្ថិតក្នុងហោប៉ៅឬកាបូបរបស់អ្នក
អ្នកអាចចាក់សោគ្រាប់ចុចនិងអេក្រង់របស់អ្នក។
ដើម្បីចាក់សោគ្រាប់ចុចនិងអេក្រង់របស់អ្នក សូមចុចគ្រាប់ចុច ថាមពល។
ដោះសោគ្រាប់ចុចនិងអេក្រង់
ចុចគ្រាប់ចុច ថាមពល ហើយអូសឡើងលើកាត់អេក្រង់។ បើបានសួរ សូមផ្ដល់ព័ត៌មានអត្តសញ្ញាណបន្ថែម។
ប្រើអេក្រង់ប៉ះ
សំខាន់៖ ជៀសវាងធ្វើឲ្យឆ្កូតលើអេក្រង់ប៉ះ។ មិនត្រូវប្រើប៊ិចមែនទែន ខ្មៅដៃ ឬវត្ថុមុតផ្សេងទៀតលើអេក្រង់ប៉ះឡើយ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 10
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
ប៉ះឲ្យជាប់ ដើម្បីអូសធាតុមួយ
ដាក់ម្រាមដៃរបស់អ្នកលើធាតុនោះ ក្នុងពេលពីរបីវិនាទី ហើយរំអិលម្រាមដៃរបស់អ្នកកាត់អេក្រង់។
អូស
ដាក់ម្រាមដៃរបស់អ្នកលើអេក្រង់ ហើយរំអិលម្រាមដៃរបស់អ្នកក្នុងទិសដៅដែលអ្នកចង់បាន។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 11
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
រំកិលតាមបញ្ជីវែងឬម៉ឺនុយ
រំអិលម្រាមដៃរបស់អ្នកលើអេក្រង់យ៉ាងរហ័ស ក្នុងចលនាផាត់ឡើងលើឬចុះក្រោម ហើយលើកម្រាមដៃរបស់អ្នក។
ដើម្បីបញ្ឈប់ការរំកិល សូមប៉ះអេក្រង់។
ពង្រីក ឬ បង្រួម
ដាក់ម្រាមដៃ 2 លើធាតុមួយ ដូចជាផែនទី រូបថត ឬទំព័រវិប ហើយរំអិលម្រាមដៃរបស់អ្នកចេញពីគ្នាឬចូលគ្នា។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 12
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
ចាក់សោទិសដៅអេក្រង់
អេក្រង់បង្វិលដោយស្វ័យប្រវត្តិ នៅពេលអ្នកបង្វិលទូរសព្ទ 90 អង្សា។
ដើម្បីចាក់សោអេក្រង់ក្នុងទម្រង់បញ្ឈរ សូមអូសចុះក្រោមពីផ្នែកខាងលើនៃអេក្រង់ ហើយប៉ះ ស្វ័យបង្វិល ។
ប្រើគ្រាប់ចុចរុករក
• ដើម្បីឃើញកម្មវិធីរបស់អ្នកទាំងអស់ សូមអូសគេហប៊ូតុង
ឡើងលើ រួចហើយអូសវាឡើងម្ដងទៀត។
• ដើម្បីចូលទៅគេហអេក្រង់ សូមប៉ះគ្រាប់ចុចគេហ។
កម្មវិធីដែលអ្នកបានប្រើនៅតែបើកនៅផ្ទៃខាងក្រោយដដែល។
• ដើម្បីឃើញកម្មវិធីណាដែលអ្នកបានបើក
សូមអូសគេហប៊ូតុងឡើងលើ។
• ដើម្បីប្តូរទៅកម្មវិធីដែលបានបើកមួយទៀត
សូមអូសទៅស្ដាំ។
• ដើម្បីបិទកម្មវិធីមួយ សូមអូសវាឡើងលើ។
• ដើម្បីបិទកម្មវិធីដែលបានបើកទាំងអស់
សូមអូសទៅស្ដាំតាមកម្មវិធីទាំងអស់ ហើយប៉ះ
ជម្រះទាំងអស់ ។
• ដើម្បីត្រឡប់ទៅអេក្រង់មុនដែលអ្នកស្ថិតនៅក្នុងនោះ
សូមប៉ះគ្រាប់ចុចថយ ។ ទូរសព្ទរបស់អ្នកចងចាំកម្មវិធីនិងវិបសៃទាំងអស់ដែលអ្នកបានចូលមើល
ចាប់តាំងពីពេលចុងក្រោយដែលអេក្រង់របស់អ្នកត្រូវបានចាក់សោ។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 13
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
4 មូលដ្ឋាន
តម្រូវតាមបុគ្គលឲ្យទូរសព្ទរបស់អ្នក
រៀនអំពីរបៀបតម្រូវតាមបុគ្គលលើគេហអេក្រង់ ព្រមទាំងរបៀបប្ដូរសំឡេងរោទ៍។
ប្តូររូបផ្ទៃអេក្រង់របស់អ្នក
ប៉ះ ការកំណត់ > អេក្រង់ > រូបផ្ទៃអេក្រង់ ។
ប្តូរសំឡេងរោទ៍ទូរសព្ទរបស់អ្នក
1. ប៉ះ ការកំណត់ > សំឡេង ។
2. ប៉ះ សំឡេងរោទ៍ទូរសព្ទ sim1 ឬ > សំឡេងរោទ៍ទូរសព្ទ sim2 ដើម្បីជ្រើសសំឡេងរោទ៍សម្រាប់ SIM នីមួយៗ។
ប្ដូរសំឡេងជូនដំណឹងសាររបស់អ្នក
ប៉ះ ការកំណត់ > សំឡេង > កម្រិតខ្ពស់ > សំឡេងជូនដំណឹងលំនាំដើម ។
ការជូនដំណឹង
ទទួលដំណឹងពីអ្វីកំពុងកើតឡើងលើទូរសព្ទរបស់អ្នកជាមួយការជូនដំណឹង។
ប្រើផ្ទាំងការជូនដំណឹង
នៅពេលអ្នកទទួលការជូនដំណឹងថ្មី ដូចជាសារឬការហៅដែលបានខកខាន អាយខុនសញ្ញាបង្ហាញលេចឡើងលើរបារស្ថានភាព
នៅផ្នែកខាងលើនៃអេក្រង់។ ដើម្បីឃើញព័ត៌មានច្រើនទៀតអំពីការជូនដំណឹង សូមអូសរបារស្ថានភាពចុះក្រោម។
ដើម្បីបិទការបង្ហាញ សូមអូសអេក្រង់ឡើងលើ។
ដើម្បីបើកផ្ទាំងការជូនដំណឹង សូមអូសរបារស្ថានភាពចុះក្រោម។ ដើម្បីបិទផ្ទាំងការជូនដំណឹង សូមអូសអេក្រង់ឡើងលើ។
ដើម្បីប្ដូរការកំណត់អំពីការជូនដំណឹងកម្មវិធីមួយ សូមប៉ះ ការកំណត់ > កម្មវិធី & ការជូនដំណឹង ហើយប៉ះឈ្មោះកម្មវិធីនោះ
ដើម្បីបើកការកំណត់កម្មវិធី។ ប៉ះ ការជូនដំណឹង ។ អ្នកអាចបិទឬបើកការជូនដំណឹងក្នុងកម្មវិធីនីមួយៗ។
បណ្ណែ៖ ដើម្បីឃើញចំណុចៗជូនដំណឹង សូមប៉ះ ការកំណត់ > កម្មវិធី & ការជូនដំណឹង > ការជូនដំណឹង ហើយប្ដូរ
អនុញ្ញាតចំណុចៗជូនដំណឹង ទៅបើក។ ចំណុចតូចមួយនឹងលេចឡើងលើអាយខុនកម្មវិធី បើអ្នកទទួលការជូនដំណឹងមួយ
ប៉ុន្តែមិនទាន់មើលវានៅឡើយ។ ប៉ះឲ្យជាប់លើអាយខុននោះ ដើម្បីឃើញជម្រើសដែលមាន។ អ្នកអាចប៉ះការជូនដំណឹង
ដើម្បីបើកវា ឬក៏អូស ដើម្បីចោល។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 14
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
ប្រើអាយខុនការកំណត់រហ័ស
ដើម្បីបើកដំណើរការមុខងារនានា សូមប៉ះអាយខុនការកំណត់រហ័សលើផ្ទាំងការជូនដំណឹង។ ដើម្បីឃើញអាយខុនច្រើនទៀត
សូមអូសម៉ឺនុយចុះក្រោម។
ដើម្បីរៀបចំអាយខុនឡើងវិញ សូមប៉ះ , ប៉ះឲ្យជាប់លើអាយខុនមួយ រួចហើយអូសវាទៅទីកន្លែងមួយទៀត។
ត្រួតត្រាកម្រិតសំឡេង
ប្តូរកម្រិតសំឡេង
បើអ្នកមានបញ្ហាក្នុងការឮការរោទ៍របស់ទូរសព្ទអ្នកក្នុងបរិស្ថានអ៊ូអែ ឬក៏ការហៅឮពេក
អ្នកអាចប្ដូរកម្រិតសំឡេងទៅតាមចំណូលចិត្តរបស់អ្នក ដោយប្រើគ្រាប់ចុចកម្រិតសំឡេងនៅជ្រុងខាងនៃទូរសព្ទរបស់អ្នក។
ចូរកុំភ្ជាប់ជាមួយផលិតផលដែលបង្កើតរលកសញ្ញាបញ្ចេញ ពីព្រោះវាអាចធ្វើឲ្យខូចឧបករណ៍នេះ។
ចូរកុំភ្ជាប់ប្រភពវ៉ុលតាណាមួយជាមួយឈ្នាប់អូឌីយ៉ូ។ បើអ្នកភ្ជាប់ឧបករណ៍ខាងក្រៅឬកាសមួយជាមួយឈ្នាប់អូឌីយ៉ូ
ក្រៅពីអ្វីដែលទទួលយល់ព្រមសម្រាប់ការប្រើជាមួយឧបករណ៍នេះ សូមប្រុងប្រយ័ត្នចំពោះកម្រិតសំឡេង។
ប្តូរកម្រិតសំឡេងសម្រាប់មេឌៀនិងកម្មវិធី
ចុចគ្រាប់ចុចកម្រិតសំឡេងនៅជ្រុងខាងនៃទូរសព្ទរបស់អ្នក ដើម្បីឃើញរបារស្ថានភាពកម្រិតសំឡេង, ប៉ះ
ហើយអូសរបារកម្រិតសំឡេងសម្រាប់មេឌៀនិងកម្មវិធីមកឆ្វេងឬទៅស្ដាំ។
កំណត់ទូរសព្ទឲ្យស្ងាត់
ដើម្បីកំណត់ឲ្យទូរសព្ទស្ងាត់ សូមចុចគ្រាប់ចុចបន្ថយសំឡេង, ប៉ះ ដើម្បីកំណត់ឲ្យទូរសព្ទរបស់អ្នកញ័រប៉ុណ្ណោះ
ហើយប៉ះ ដើម្បីកំណត់វាឲ្យស្ងាត់។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 15
Nokia 2.2 មគ្គទេសក៍អ្នកប្រើប្រាស់
បណ្ណែ៖ មិនចង់រក្សាឲ្យទូរសព្ទរបស់អ្នកស្ថិតក្នុងទម្រង់ស្ងាត់ ប៉ុន្តែមិនអាចឆ្លើយឥឡូវ? ដើម្បីបិទសំឡេងការហៅចូល
សូមចុចគ្រាប់ចុច បន្ថយកម្រិតសំឡេង។ អ្នកក៏អាចកំណត់ផងដែរឲ្យទូរសព្ទរបស់អ្នកបិទសំឡេងរោទ៍នៅពេលអ្នកលើកទូរសព្ទ៖
ប៉ះ ការកំណត់ > ប្រព័ន្ធ > កាយវិការ > បិទសំឡេងពេលលើក ហើយប្ដូរទៅ បើក។
បើអ្នកចង់ឲ្យអាចច្រានចោលការហៅចូលដោយផ្កាប់ទូរសព្ទ សូមប៉ះ ការកំណត់ > ប្រព័ន្ធ > កាយវិការ >
ផ្កាប់ដើម្បីច្រានចោលការហៅ ហើយប្ដូរទៅ បើក។
ការកែអត្ថបទស្វ័យប្រវត្តិ
រៀនរបៀបសរសេរអត្ថបទយ៉ាងរហ័សនិងមានប្រសិទ្ធភាព ដោយប្រើការកែអត្ថបទនៃក្ដារចុច។
ប្រើសំណើពាក្យនៃក្ដារចុច
ទូរសព្ទរបស់អ្នកស្នើពាក្យនៅពេលអ្នកសរសេរ ដើម្បីជួយឲ្យអ្នកសរសេរកាន់តែរហ័សនិងកាន់តែសុក្រឹត។
សំណើពាក្យអាចមិនមានជាភាសាទាំងអស់ឡើយ។
នៅពេលទូរសព្ទចាប់ផ្ដើមសរសេរពាក្យមួយ ទូរសព្ទរបស់អ្នកស្នើពាក្យអាច។
នៅពេលពាក្យដែលអ្នកចង់បានបង្ហាញឡើងលើរបារសំណើ សូមជ្រើសពាក្យនោះ។ ដើម្បីឃើញសំណើច្រើនទៀត
សូមប៉ះឲ្យជាប់លើសំណើ។
បណ្ណែ៖ បើពាក្យដែលបានស្នើត្រូវបានសម្គាល់ដោយដិត ទូរសព្ទរបស់អ្នកប្រើវាដោយស្វ័យប្រវត្តិ
ដើម្បីជំនួសពាក្យដែលអ្នកបានសរសេរ។ បើពាក្យនោះខុស សូមប៉ះឲ្យជាប់លើវា ដើម្បីឃើញសំណើពីរបីផ្សេងទៀត។
បើអ្នកមិនចង់ឲ្យក្ដារចុចស្នើពាក្យ ខណៈពេលកំពុងវាយទេ សូមបិទការកែអត្ថបទ។ ប៉ះ ការកំណត់ > ប្រព័ន្ធ >
ភាសា & ការបញ្ចូល > ក្ដារចុចនិម្មិត ។ ជ្រើសក្ដារចុចដែលអ្នកប្រើជាធម្មតា។ ប៉ះ ការកែអត្ថបទ និង បិទវិធីកែអត្ថបទ
ដែលអ្នកមិនចង់ប្រើ។
កែពាក្យមួយ
បើអ្នកកត់សម្គាល់ឃើញថា អ្នកបានវាយពាក្យខុសអក្ខរាវិរុទ្ធ សូមប៉ះវាដើម្បីឃើញសំណើសម្រាប់ការកែពាក្យ។
បិទប្រដាប់ពិនិត្យអក្ខរាវិរុទ្ធ
ប៉ះ ការកំណត់ > ប្រព័ន្ធ > ភាសា & ការបញ្ចូល > កម្រិតខ្ពស់ > ប្រដាប់ពិនិត្យអក្ខរាវិរុទ្ធ ហើយបិទ
ប្រើប្រដាប់ពិនិត្យអក្ខរាវិរុទ្ធ ។
GOOGLE ASSISTANT
Google Assistant មានក្នុងទីផ្សារខ្លះនិងជាភាសាខ្លះប៉ុណ្ណោះ។ នៅកន្លែងដែលមិនអាចប្រើបាន Google
Assistant ត្រូវបានជំនួសដោយ Google Search។ Google Assistant អាចជួយឲ្យអ្នកស្វែងរកព័ត៌មានលើបណ្ដាញ
ឧទាហរណ៍ បកប្រែពាក្យនិងឃ្លា, បង្កើតកំណត់សម្គាល់ និងការណាត់ជួបលើប្រតិទិន។ អ្នកអាចប្រើ Google
Assistant សូម្បីនៅពេលទូរសព្ទរបស់អ្នកជាប់សោក៏ដោយ។ ទោះជាយ៉ាងនេះក្ដី Google Assistant
សុំឲ្យអ្នកដោះសោទូរសព្ទរបស់អ្នក មុនពេលចូលប្រើទិន្នន័យឯកជនរបស់អ្នក។
© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 16